វប្បធម៍អរិយធម៍ប្រទេសកម្ពុជា

ប្រទេសកម្ពុជាជាប្រទេសដែលសំបូរទៅដោយវប្បធម៍អរិយធម៍ដ៏ត្រចះត្រចង់
ជាងប្រទេសដទៃទៀត។
វប្បធម៍
តើវប្បធម៍ជាអ្វី? តើវប្បធម៍បរទេសមានឥទ្ធិពលអ្វីខ្លះមកលើ យុវជនខ្មែរ?
ឥទ្ធិពលវប្បធម៍បរទេសជះមកលើ យុវជនខ្មែរ មានដូចជា
  • តន្រ្ដីញ័រញាក់ ខុសពីរលក្ខណជាតិ
  • ភាពយន្នអាសអាភាស កាប់សំលាប់ ឆក់ប្លន់ល្បិចកលខ្មៅងងឹត
  • សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស
  • ម៉ូតសក់ ឮកពា កិរិយា មាយាទ  បរទេសនិយម ចាប់ដែញាក់ចិញ្ចើម  លើកដៃ ដំណើរលោត
  • អត្ដចរិតប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ  ប្រាកចាក នឹងចរិតលក្ខណ
         របស់ជាតិខ្មែរ
  • សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដនូវអ្វី ដែលជារបស់ជាតិខ្លួន
ចុះហេតុអ្វីបានជាគេ និយាយថា  វប្បធម៍ អរិយធម៍ មិនដែលនិយាយថា
សង្គមធម៍ អរិយធម៍ឡើយ ?
បានជាគេ តែងតែចូលចិត្ដនិយាយថា  វប្បធម៍អរិយធម៍ ពាក្យវប្បធម៍តែងនាំមុខ
អរិយធម៍ ជានិច្ច ព្រោះ  វប្បធម៍សំដៅទៅ លើ មនុស្សម្នាក់ៗ ដែលធ្វើសកម្មភាព
ពលកម្ម និយាយ ស៊ី ដេក ដើរ ឈរ អង្គុយ  គេអាចវាយតំលៃភ្លាមៗ ថា អ្នកនោះមានកម្រិតវប្បធម៍ទាប អ្នកមានកម្រិតវប្បធម៍ខ្ពស់ ចំណែកសង្គម
ធម៍វិញ  គេពុំសូវនិយាយ ជាប់ និង អរិយធម៍ ទេ ព្រោះថា សង្គមធម៍ ដែលស្ថិតជាប់នឹងសង្គមមនុស្ស 
ហើយសង្គមធម័ក៏មិនអាននិយាយអំពី  មនុស្សម្នាក់បានដែរ។ ប្រជាជន ម្នាក់ៗ
ក្នុង សង្គមមួយ ទាល់តែមានការឆ្លងកាត់ការស្រាវជ្រាវ  លើឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង ដូច្នេះ ទើបអង្គការផ្សេងៗ អាចវាយតំលៃថា សង្គម
នេះថយ សង្គមនេះ ជឿនលឿន។
អរិយធម៍ខ្មែរ
ការសិក្សាពីរវប្បធម៍  អរិយធម៍អាចឲ្យយើងមានដូចជាៈ
ចំនេះដឹង៖ បើកទូលាយនូវចំនេះដឹងទូទៅឲ្យបានទូលំទូលាយបន្ថែមទៀត ហើយស្គាល់ពីរមូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ។ យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់នឹងទទួលស្គាល់តាំងពីរបុរាណកាលមក។
ចំនេះធ្វើ៖ បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ។ ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៍-អរិយធម៍របស់ខ្មែរនូវឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី
ជំនឿ សាសនា សិល្បះ-- ធ្វើឲ្យខ្មែរចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃប្រឌិតសមស្របតាមចំនងចំនូលចិត្ដរបស់ប្រជាជាតិខ្លួន អោយមកជា
លក្ខណៈខ្លួន សមស្របតាមដួងព្រលឹងរបស់ជាតិ។ ហើយម៉្យាងទៀតចេះរក
វិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវ​ប្បធម៍បរទេសទាំងឡាយណា​ដែលមកបំផ្លាញដល់វប្បធម៍ អរិយធម៍របស់ជាតិខ្លួន។
ចំនេះអប់រំ៖ ធ្វើការអប់រំអោយស្វែងយល់កាន់តែស៊ីជំរៅលើអត្ដសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ដូចជា ប្រជាជន ទឹកដី ប្រវត្ដិសាស្រ្ដ ការគ្រប់គ្រងភាសា អក្សរសិល្ប៏ សិល្បះ ទំនៀមទំលាប់ ជំនឿសាសនា ចិត្ដគំនិត អកប្បកិរិយា ឆន្ទះរួមដូចគ្នាជាដើម ។លើសពីនេះទៅទៀតការសិក្សាពីរអរិយធម៍ ធ្វើអោយមនុស្សស្គាល់គ្នាកាន់តែច្បាស់ ឡើងថែមទៀតផង។ចេះរស់នៅជា
មួយគ្នា ចេះស្រលាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែង
ចែកវណ្ណះ ឋានះ ពណ៍សំបុរ ភេទ ជំនឿ សាសនា  ធ្វើអោយមនុស្សចេះរស់នៅប្រកបដោយចរិយាធម៍ និង គុណធម៍ ដើម្បីរស់នៅក្នុងសង្គមបានសមរម្យ។ ថែមទាំងពួកគេអាចយកទ្រឹស្ដី
ដំបូន្មាន ទាំងឡាយណាដែលដឹកនាំមនុស្សអោយដើរទៅរកផ្លូវល្អ។   នៅពេលយើងយល់កាន់តែច្រើន យើងនិងស្គាល់ពីរកាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយទៅជាពលរដ្ឋល្អ និងមានមនសិការក្នុងមុខវិជ្ជា
ជីវះ តាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ។  ដែលជាហេតុធ្វើអោយមាន
សាមគ្គីភាពល្អ
ស្រលាញ់យុត្ដិធម៍ ស្រលាញ់មនុស្សជាតិទូទៅ  ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ។  ថែមទាំងមានទំនាក់ទំនងល្អ ជាមួយ
ជាតិនិង អន្ដរជាតិ  មិនប្រកាន់ជាតិសាសនា ជំនឿ ទេ។
ក្នុងនាមយើងជាកូនខ្មែរ
ក្នុងនាមយើងជាមនុស្សម្នាក់ដែលរស់នៅលើទឹកដីខ្មែរត្រូវស្គាល់អោយបាន​ច្បាស់ពីរវប្បធម័និងអរិយធម៍របស់ខ្លួន ហើយជួយអប់រំអោយកូនខ្មែរគ្រប់រូប
យល់ដឹង និងធ្វើអោយការរីកចំរើនគ្រប់ផ្នែកចាំបាច់ត្រូវមានការអប់រំ បញ្ញា
ស្មារតី
កាយសម្បទា ផ្សារភ្ជាប់​សីលធម៍ផងដែរ។
ការអប់រំអាកប្បកិរិយា
ធ្វើអោយមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់ ឈ្លាវៃ ច្នៃប្រឌិតខ្ពស់ប្រកបដោយ
តំលៃនៃជីវិត ស្របតាមគោលដៅអប់រំ ដែលមានលក្ខណត្រឹមត្រូវនិង ទៅ
តាមគុណធម៍។ អប់រំអោយពួកគេមានចំនេះដឹងខាងបច្ចេកទេស វិទ្យាសាស្រ្ដ  អោយពួកគេអនុវត្ដលើគ្រប់ការងារ​អោយពួកគេមានចំនេះ ចេះរស់នៅត្រឹមត្រូវទៅតាមតំរូវការរបស់សង្គមសមស្របជាមនុស្សជឿនលឿនមានមនសិការជាតិ ថែរក្សាជាតិ និងសាមគ្គីជាតិ។ ឥទ្ធិពលវប្បធម៍បរទេសជះ
មកលើយុវជន​ខ្មែរមានដូចជា
តន្ដ្រីញ័រញាក់ ខុសពីរលក្ខណះជាតិ  , ភាពយន្ដ
អាសអាភាស , កាប់សំលាប់ , ឆក់ប្លន់ ល្បិចកិចកល់ខ្មៅងងឹត , សំលៀកបំពាក់
ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស , ម៉ូតសក់ ឬកពាកិរិយា មាយាទ
បរទេសនិយម ចាប់​ដៃ ញាក់ចិញ្ចើម លើកដៃ ដំណើរលោតៗ, អត្ដចរិតប្រពៃណី
ឥរិយាបថ ដេកដើរឈរ អង្គុយ ប្រាកចាក និងចរិកលក្ខណះរបស់ជាតិខ្មែរ,
សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម  មិនចូលចិត្ដ នូវអ្វីដែលជា របស់
ជាតិខ្លួន។  ក្នុងនោះមានហេតុផលជាច្រើន ដែលគេតែងនិយាយថា វប្បធម៏
 អរិយធម៍ ព្រោះវប្បធម៍សំដៅទៅលើ​មនុស្ស ម្នាក់ៗ ដែលធ្វើសកម្មភាព
ពលកម្ម និយាយ ស្ដី ដេកដើរ ឈរអង្គុយ  គេអាចវាយតំលៃភ្លាមៗ ថា  អ្នក
នោះមានកម្រិត វប្បធម៍ទាប ឬអ្នកនោះមានកម្រិតវប្បធម័ខ្ពស់  ចំនែក
សង្គមធម័វិញ គេពុំសូវនិយាយ ជាប់​និង អរិយធម៍ទេ ព្រោះថា សង្គមធម័
ដែលស្ថិតជាប់ និងសង្គមមនុស្ស ហើយសង្គមធម័ក៏មិននិយាយ ពីរមនុស្ស
ម្នាក់ដែរ។ ប្រជាជនម្នាក់ៗ ក្នុងសង្គមមួយ ទាល់តែបានឆ្លង់កាត់​ការស្រាវជ្រាវ
 លើ ឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង  នោះអង្គការផ្សេងៗទើបអាច
វាយតំលៃបានថា សង្គមនេះថយ សង្គមនេះជឿនលឿន ។​ អរិយធម៍របស់ខ្មែរយើងមានលក្ខណះ​ពិសេសជាច្រើនយ៉ាង ដូចជាចំពោះ
លក្ខណះជាតិ
  ជាលក្ខណះស្ថិតស្ថេររបស់ ប្រជាជាតិខ្មែរ មានទំនៀមទំលាប់
ប្រពៃណី ភូមិសាស្រ្ដ ទីកដី ភាសា សិល្បះ ជាដើម  ហើយ​ឥទ្ធិពល ណាដែល
មិនសមស្រប តាមវប្បធម៏ អរិយធម៏របស់ យើងមិនអាចទទួល យកបានឡើយ។  បើនិយាយតាមលក្ខណះសំយោគ ជាលក្ខណះបត់បែន ទៅតាមប្រទេស រីក
ចំរើន
នានា ដែលមានលក្ខណះវិទ្យាសាស្រ្ដទំនើប ហេតុនេះអ្វីដែល ខ្មែរទទួល
បានពីរ ឥទ្ធិពល បរទេស ពោលគឺ មិនមែនជារបស់ជាតិ ខ្លួន គឺខ្លួនយកមកកែច្នៃ
 អោយសមស្រប ទៅតាមចំណងចំនូលចិត្ដ របស់ប្រជាជាតិខ្លួន ជាតូបណីយកម្ម។
និយាយរួម ក្នុងនាមយើងជាកូន ខ្មែរមួយរូប   មិនត្រូវទទួលយកអរិយធម៍ បរទេសទាំងស្រុងឡើយ។
អត្ថប្រយោជន៍
ការសិក្សាវប្បធម័​​   អរិយធម៍ខ្មែរ គឺធ្វើអោយកូនខ្មែរ បានស្គាល់ពីរប្រភាពលក្ខណះ
 និងតំលៃ វប្បធម៏ដែលដួងព្រលឹង របស់ជាតិខ្មែរ បានច្បាស់លាស់​។ ការស្គាល់
 ការដឹង តំលៃ នៃ អរិយធម៍របស់ជាតិ បានច្បាស់លាស់ ធ្វើអោយ កូនខ្មែររបស់
​យើង មានមោទនភាពចំពោះជាតិខ្មែរ  ពោលគឺអត្ដសញ្ញាណជាតិ និង ឧត្ដមគតិ
ជាតិ របស់កូនខ្មែរយើង តើឧត្ដមគតិជាតិ  និង អត្ដសញ្ញាណជាតិ ជាអ្វី
ឧត្ដមគតិជាតិ គឺជាទឹកចិត្ដដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃ  ដែល ផុស ចេញពីរបេះដូងរបស់មនុស្សម្នាក់ៗ។  ហើយពាក្យថា អត្ដសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណះសំគាល់របស់ជាតិ  ខ្មែរដូចជា  ឈ្មោះមនុស្ស ទីកន្លែង
 ទឹកដី ភាសាខ្មែរ ( គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក) សំលៀក
បំពាក់របស់ខ្មែរ
ធម្មជាតិ (ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី )
 សិល្បះ (ភ្លេងពិណ្យពាទ្យ ភ្លេងមហោរី  ភ្លេងខ្មែឬ …) របាំ ( របាំបុរាណប្រពៃណី
  របាំប្រជាប្រិយ …) ល្បែងប្រជាប្រិយ ( ចោលឈូង បោះអង្គុញ ទាញព្រ័ត
លាក់កន្សែង) តាមរយៈឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ បានឆ្លុះបញ្ចាំងអោយយើងស្គាល់អំពីរ​  សារះសំខាន់នៃអត្ដសញ្ញាណជាតិ ដូចជា  ស្គាល់ពីរតំលៃអរិយធម័ខ្មែរ ,យល់ដឹងយ៉ាងស៊ីជំរៅ និង ចេះការពារ ព្រលឹង
 ជាតិ ឲ្យបានគង់វង្ស, ស្គាល់ពីរអត្ដចរិតពិតរបស់ជាតិ , មានជំហរស្រលាញ
ពេញចិត្ដ និង មានឧត្ដមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ , ចេះថែរក្សា អត្ដសញ្ញាណ
ជាតិខ្មែរ ,មានវិធានការទប់ស្កាត់នូវអ្វី ដែលអសកម្ម មិន​ល្អ ចំពោះអត្ដសញ្ញាណ
ជាតិ ដូច្នេះ ក្នុងនាមយើង ជាមនុស្សម្នាក់ដែលមានឈ្មោះជាកូនខ្មែរ ចូល 
ថែរក្សា អត្ដសញ្ញាណជាតិ របស់យើងអោយបានគង់វង្ស ហើយមតិខាងលើ នេះ មានសារះសំខាន់ណាស់ ក្នុងការអប់រំដាស់តឿន កូនខ្មែរអោយស្គាល់វប្បធម៏  និងអរិយធម័របស់ខ្លួន ច្បាស់លាស់ និង​ឈានទៅរក អ្វីដែលល្អសំរាប់ខ្មែរ
ទៅថ្ងៃអនាគត់។