ប្រយោជន៏នៃដំនេកថ្ងៃ
ត្របកភ្នែកប្រែជាធ្ងន់ក្រោយពេលបរិភោគបាយថ្ងៃត្រង់រួចមែនទេ? អ្នកជម្នះមិនព្រមធ្មេចមួយស្រឡេតមែនទេ? ជាប្រការមិនធម្មតាសម្រាប់យើង ព្រោះតាមកម្មវិធីចិត្តសាស្ត្រ តម្រូវឲ្យយើងសម្រាកពីការងារនៅចន្លោះម៉ោង
១៣ និង១៥ ដែលជាពេលខួរក្បាលត្រូវការសម្រាក ។ ដូច្នេះយើងគួរយកតម្រាប់តាមប្រជាជនអេស្ប៉ាញ ឬក្រិច ដោយដេកសម្រាក
ពេលថ្ងៃ និងបានសម្រាកយ៉ាងពិតប្រាកដ ។ ជាពិសេសដំណេកពេលថ្ងៃ អាចជួយកំណត់ព្រំដែនសម្ពាធសរសៃឈាមក្រហម និងជួយឲ្យដំណើរនៃជីវសាស្ត្រប្រព្រឹត្តទៅយ៉ាងទៀតទាត់ ព្រោះថាការសម្រាក
ពេលថ្ងៃចំនួន ៣០នាទីជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបញ្ហាជំងឺបេះដូង ទាក់ទងនឹងសរសៃឈាមបានដល់ទៅ ៣០% ។
តាមការសិក្សាស្រាវជ្រាវរបស់ពួកអាមេរិច និងអ៊ឺរ៉ុប ដំណេកពេលថ្ងៃអាចឲ្យ
យើងកើនកម្លាំង ពី៤ ទៅ៥ដង ដោយថ្វើឲ្យសាច់ដុំ និងខួរក្បាលបាត់អស់កម្លាំង ។
វិធីថែទាំភ្នែកសំរាប់អ្នកប្រើកុំព្យូទ័រ
សម្រាប់អ្នកដែលធ្វើការដោយប្រើកុំព្យូទ័រ ជាប់រហូតនោះ អាចបណ្តាលឲ្យភ្នែក
ស្ងួតនិងចុករួយ ជារឿងធម្មតា ដូច្នេះអ្នកគួរយល់ ដឹងវិធីថែទាំភ្នែករបស់អ្នក ដើម្បី
បន្ទូរបន្ថយបន្ទុកដល់កែវភ្នែក :
១- សម្រូលអេក្រង់កុំព្យូទ័រ : ដាក់់ឲ្យឆ្ងាយពីខ្សែភ្នែក ប្រហែលមួយបោះដៃ ( មួយហត្ថ ) ។ ជាពិសេស អេក្រង់កុំព្យូទ័រ ត្រូវនៅស្មើរត្រឹមខ្សែភ្នែក ។
២- សម្រូលពន្លឺអេក្រង់កុំព្យូទ័រ : កុំឲ្យងងឹតពេក ឬគួររកផ្ទាំងត្រងពន្លឺ មកប្រើ ។
៣- សម្រាកភ្នែក រាល់៣០នាទីម្តង : ដោយការបិទភ្នែក ៥នាទី ឬមើលទៅលើជញ្ជាំងពណ៌ស និង ដើមឈើពណ៌បៃតង ក៏អាចជួយ បានដែរ ។
៤- ប្រើទឹកត្រជាក់ស្អំភ្នែក : ជ្រលក់ក្រណាត់នឹងទឹកត្រជាក់ រួចពួតសើមល្មម ដាក់ស្អំភ្នែក៥នាទី ជួយធ្វើឲ្យឈាមធ្វើចលនាមក ចិញ្ចឹមភ្នែក និងជួយបន្ទូរសាច់ដុំភ្នែក ៕
websiteផ្សេងទ