រឿងផ្សេងៗ

​​​រាជសីហ៍ស្រលាញ់មេគោ
មានសត្វរាជសីហ៍មួយដើរទៅឃើញមេគោរបស់នាយគោបាលម្នាក់ ក៏មានចិត្តប្រតិព័ទ្ធស្រលាញ់ស្នេហា ចូលទៅសេពកាមដោយមេគោរួចហើយក៏ចូលព្រៃ
អាការរាជសីហ៍សេពនឹងមេគោនោះ មិនតែម្ដងឡើយ សឹងចលទៅសេពសព្វៗថ្ងៃ ឯមេគោទាំងឡាយ តាំងតែពីរាជសីហ៍ចូលកាល់រឿយៗមក ក៏ស្គាំងស្គមទ្រមមាឌ ហើយទាំងមានក្ដីភិតភ័យខ្លាចរាជសីហ៍នោះផង ឯទឹកដោះសោតក៏ចេញមិនបរិបូណ៍ដូចអំពីមុនៗឡើយ
នាយគោបាល កាលបើបានឃើញរាជសីហ៍ចូលកា់មេគោទាំងឡាយរបស់ខ្លួន តែសព្វៗថ្ងៃដរាបដល់មេគោទាំងឡាយស្គាំងស្គមទ្រមមាឌ នឹងរឹតយកទឹកដោះពុំសូវបាន ដូចកាលមុនៗដូច្នេះ ក៏នាំសេចក្ដីនុះ ទៅជម្រាបដល់មហាសេដ្ឋី ជានាយធំ ឲ្យជ្រាបហេតុសព្វប្រការ មហាសេដ្ឋីក៏ប្រាប់ឲ្យនាយគោបាលប្រកបថ្នាំពិសពុល យកទៅលាបគូថលាបរោមនៃមេគោទាំងឡាយនោះ ដើម្បីបំពុលរាជសីហ៍ក្នុងកាលដែលវាមកលិទរោមលិទគូថមេគោនោះឯង
ឯនាយគោបាលក៏ចេញមកស្លថ្នាំពិស បានហើយក៏នាំទៅលាបកាយនៃមេគោ តាមពាក្យមហាសេដ្ឋីបង្គាប់នោះឯង
ឯរាជសីហ៍នោះលុះពេលព្រឹកឡើង ក៏ចូលទៅក្នុងហ្វូងគោ ដល់ហើយក៏ទៅប្រលោមស្នេហា តាំងលិទកាយលិទគូថនៃមេគោនោះឯង លុះពាល់ត្រូវថ្នាំពិសនោះកាលណា ក៏កើតពុលដាលផ្សព្វផ្សាយប្រកាច់ដួលចុះ ដល់នូវមរណកាលកណ្ដាលហ្វូងគោនោះហោង
សីហ៍អើយសីហោ ស្លាប់ព្រោះគូថគោ ដោយឥតប្រាជ្ញា គិតស្វែងតែកាម កើតញ៉ាមស្នេហា មិនពិចារណា ឲ្យយល់ខុសត្រូវ ខ្លួនជាសត្វព្រៃ ជាតិគោទីទៃ ខុសពូជពង្សផៅ គួរឬទៅធ្វើ អំពើជម្រៅ លិទគោពាល់ត្រូវ ថ្នាំពិសពុលក្ស័យ