Thursday, September 23, 2010

ប្រាសាទបុរាណ

នៅប្រទេសកម្ពុជាយើងសំបូរទៅដោយប្រាសាទបុរាណជាច្រើនដែលពោពេញ
ទៅដោយក្បូក្បាច់រចនាជាច្រើនពន់ពេក

Sunday, September 19, 2010

កំសាន្ត

ការកំសាន្តគឺអាចអោយមនុស្សមានភាពសប្បាយរីករាយជាពិសេសពេលមាន
ទុកកង្វល់។ សូមចុចត្រង់នេះ!

សំណើច

សំណើចពិតជាមានសារះប្រយោជន៏សំរាប់មនុស្សគ្រប់ៗគ្នាបើគា្ននសំណើចមនុស្ស
គ្រប់រូបមិនអាចរស់នៅបានដោយសុខស្រួលនោះទេ។ ពេលនេះខ្ញុំនាំទស្សនិកជនស
មកទស្សនាសំណើចដូចខាងក្រោម៖

រកការងាធ្វើ
ផ្លយ សួស្ដី ផ្លូញ មួយរយៈនេះដូចជាមិនសូវបានជួបមុខឯង?ផ្លូញ តាំងពីទទួលសញ្ញាប័ត្រមករត់រកការងារធ្វើមិនបានសោះសំឡាញ់
ផ្លយ ក្រែងល៏ ឯងរើសរកតែការងារល្អៗ បានប្រាក់ច្រើនទេដឹង?ផ្លូញ មិនរើសណាស់ណាទេ ស្អីក៏បាន ឲ្យតែចំកន្លែងខ្លាញ់ ល្មមរស់នៅសមរម្យដូចគេដូចឯងទៅជាការគ្រប់គ្រាន់ណាស់ហើយផ្លយ ចំកណ្ដាលកៅឪហើយ បងជីដូនមួយគ្នាទើបនិងបើកហាងគុយទាវពិសេស គេត្រូវការអ្នកលាងចាន -៣នាក់ ចំគ្នាជួយនិយាយឲ្យ…!ផ្លូញ ពុទ្ធោ! ទីនោះឬ កន្លែងខ្លាញ់…?ផ្លយ !!!???

កំណាព្យ

កំណាព្យ​ កថ្េ្ាសឹេនហរញសេថដនញឺេិ្ាំធេ្ថរហ្ា្សថច

កីឡា

តើ​បាល់ទាត់​វិវត្ត​យ៉ាង​ណា​ខ្លះ?
ពួក​រ៉ូម៉ាំង​ និង​ក្រិក​បុរាណ​ជា​អាណាចក្រ​មួយ​ចូលចិត្ត​លេង​កីឡា​គ្រប់​ប្រភេទ​ ជា​ពិសេស​ប្រភេទ​កីឡា​ដែល​ប្រើ​ដោយ​ជើង។ កីឡា​ប្រភេទ​នេះ​ត្រូវ​បាន​ពួក​រ៉ូម៉ាំង​ហៅ​ថា Harpastum ដែល​គេ​គិត​ថា​ពាក្យ​នេះ​បាន​មក​ពី​ភាសា​ក្រិក Episkyros
ក្រោយ​មក​នៅ​ក្នុង​សៀវភៅ​ក្បួន​កងទ័ព​ចិន​ Zhan Guo Ce ក៏​បាន​ចង​ក្រង​ពី​កីឡា​ប្រភេទ​នេះ​ដែរ​នៅ​ចន្លោះ​សតវត្ស​ទី ដល់​ទី មុន​គ្រឹស្ត​សករាជ ដែល​ត្រូវ​បាន​គេ​ហៅ​ជា​ភាសា​ចិន​ថា Cuju Cuju ជា​ប្រភេទ​កីឡា​ម្យ៉ាង​ ដែល​គេ​លេង​ដោយ​ការ​ទាត់​បាល់​ដែល​ធ្វើ​ពី​ស្បែក​សត្វចូល​ទៅ​រន្ធ​ដ៏​តូច​មួយ​ដែល​ធ្វើ​ពី​កំណាត់​សូត្រ ហើយ​ត្រូវ​បាន​គេ​ចង​ព្យួរ​ដោយ​មាន​កម្ពស់​ខ្ពស់​ពី​ដី​ប្រវែង ម។ មក​ដល់​សម័យ​រាជវង្ស Han (206 BC-220 AD) Cuju ក៏​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​មាន​លក្ខណៈ​ជា​ស្តង់ដារ ហើយ​ក៏​បាន​ផ្សព្វផ្សាយ​ដល់​ប្រទេស​ជប៉ុន និង​កូរ៉េ។
Cuju ភាសា​ជប៉ុន​ត្រូវ​បាន​គេ​ហៅ​ថា Kemari និង​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​សម័យ​កាល​ Asuka ហើយ​កីឡា​ប្រភេទ​នេះ​ត្រូវ​បាន​គេ​និយម​លេង​នៅ​រជ្ជកាល​អធិរាជ​ជប៉ុន​ក្យូតូ​ក្នុង​ឆ្នាំ ៦០០ ក្រោយ​គ្រិស្តសករាជ។ Kemari ត្រូវ​បាន​គេ​លេង​ដោយ​មាន​មនុស្ស​ឈរ​ជា​រង្វង់ ហើយ​ទាត់​បាល់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ព្យាយាម​មិន​ឲ្យ​បាល់​ធ្លាក់​ដល់​ដី។ កីឡា​ប្រភេទ​នេះ ទំនង​ជា​មាន​ភាព​សាប​រលាប​នៅ​ពាក់​កណ្ដាល​សតវត្ស​ទី ១៩ និង​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់​រាន​ឡើង​វិញ​នៅ​ឆ្នាំ ១៩០៣ ហើយ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​និយម​លេង​ជា​ទូ​ទៅ​នៅ​គ្រប់​កម្មវិធី។
ក្រៅ​ពី​ការ​លើក​ឡើង​ពី​ខាង​លើ គេ​ឃើញ​ថា​មាន​ឯកសារ​យោង​ជា​ច្រើន​ដែល​និយាយ​លើក​ឡើង​ពី​ការ​លេង​កីឡា​បាល់ទាត់​មាន​តាំង​ពី​សម័យ​បុរាណ​កាល​មក​ម្ល៉េះ​ដែល​កីឡា​ប្រភេទ​នេះ​ ត្រូវ​បាន​គេ​លេង​ដោយ​ជនជាតិ​ដើម​ភាគ​តិច​នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៅ​ជុំ​វិញ​ពិភពលោក។
នៅ​មជ្ឈិម​សម័យ​ពី​សតវត្ស​ទី ដល់​ទី ១៥ គេ​ឃើញ​ថា​បាល់ទាត់​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប​ជា​ពិសេស​នៅ​ប្រទេស​អង់គ្លេស ដែល​គេ​គិត​ថា​ប្រហែល​ជា​នាំ​មក​ដោយ​ពួក​រ៉ូម៉ាំង​ដែល​បាន​ចូល​មក​កាន់​កាប់​ប្រទេស​អង់គ្លេស​នា​សម័យ​កាល​នោះ។
William FitzStephen ដែល​ជា​អាចារ្យ​សាសនា​បាន​បរិយាយ​លម្អិត​ពី​កីឡា​ប្រភេទ​នេះ នៅចន្លោះ​ឆ្នាំ១១៧៤ ដល់ ១១៨៣​ដោយ​បាន​និយាយ​លើក​ឡើង​ពី​សកម្មភាព​របស់​យុវជន​នៅ​ទីក្រុង​ឡុងដ៍​ដែល​នាំ​គ្នា​លេង​កីឡា​នេះ​នៅ​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​មួយ​ដែល​មាន​ឈ្មោះ​ថា Shrove Tuesday FitzStephen បាន​ពិពណ៌នា​ថា ក្រោយ​ពេល​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួច ក្រុម​យុវជន​ក្មេងៗ​នៅ​ក្នុង​ទី​ក្រុង​នាំ​គ្នា​ទៅ​ទី​វាល​ និង​នាំ​គ្នា​លេង​កីឡា​មួយ​ប្រភេទ​ដែល​ប្រើ​តែ​ជើង ហើយ​ជន​ដែល​មាន​វ័យ​ចំណាស់​ៗ​និង​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ ជិះ​នៅ​លើ​ខ្នង​សេះ​ទស្សនា​ការ​ប្រកួត​នោះ​យ៉ាង​សប្បាយ​រីករាយ។
ទន្ទឹម​នឹង​នោះ​ដែរ​នៅ​មាន​រឿង​រ៉ាវ​ជាច្រើន​ទៀត​ ដែល​បាន​ចារ​ជា​ភាសា​ឡាតាំង​ដែល​និយាយ​ពី​បាល់ទាត់​នៅ​ចុង​សតវត្ស​ទី ១៥ នៅ​តំបន់ Cawston ក្នុង​ស្រុក Nottinghamshire នា​ប្រទេស​អង់គ្លេស។
នៅ​ក្នុង​សៀវភៅ​សរសេរ​ដោយ​លោក Francis Willughby នៅឆ្នាំ ១៦៦០ ក្រោម​ចំណង​ជើង​ថា Book of Games បាន​និយាយ​រាប់​រាប់​យ៉ាង​លម្អិត​ពី​សកម្មភាព​នៃ​ការ​ចូល​រួម​លេង​កីឡា​បាល់ទាត់​នៅ​លើ​ទី​វាល​ និង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បង្គោល​ទី​ដើម្បី​កំណត់​បាល់​ចេញ​ឬ​ចូល។ នៅ​ក្នុង​សៀវភៅ​នោះ​គេ​បាន​និយាយ​ដល់​ទំហំ​នៃ​ទីលាន​សម្រាប់​ធ្វើ​ការ​ប្រកួត ការ​ជ្រើសរើស​កីឡាករ​សម្រាប់​ចាំ​ទី និង​ការ​បែង​ចែក​តួនាទី​កីឡាករ​ក្នុង​ក្រុម​ទៅ​តាម​សមត្ថភាព​របស់​គេ​ម្នាក់ៗ។ Willughby ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​សរសេរ​ចងក្រង​សៀវភៅ​និយាយ​ពី​ច្បាប់​វិន័យ​បាល់ទាត់​ដំបូង​គេ។
សាលារៀន​នៅ​អង់គ្លេស​ជា​កន្លែង​ដំបូង​គេ​ដែល​បង្កើត​ឲ្យ​មាន​ច្បាប់​វិន័យ​ប្រកួត ក្នុង​នោះ​បាន​កំណត់​ឲ្យ​មាន​បាល់​អកហ្សឺ​ (offside) នៅ​ចុង​សតវត្ស​ទី ១៨ ហើយ​ច្បាប់​នេះ​ក៏​មាន​ការ​កែប្រែ​នៅ​ចន្លោះ​ឆ្នាំ ១៨១០ ដល់ ១៨៥០។ ច្បាប់​ដំបូង​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​មាន​ឈ្មោះ​ថា Eton ក្នុង​ឆ្នាំ ១៩៨៥ និង Aldenham ក្នុង​ឆ្នាំ ១៨២៥។
នៅ​ដើម​សតវត្ស​ទី ១៩ ប្រជាជន​វណ្ណៈ​កម្មករ​នៅ​ប្រទេស​អង់គ្លេស​ត្រូវ​ធ្វើការ​ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​លើស​ពី ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ពួកគេ​មិន​មាន​ពេល​វេលា​ច្រើន​ដើម្បី​ចូល​រួម​លេង​កីឡា​កម្សាន្ត​ នោះ​ទេ។ នៅ​សម័យ​នោះ​កុមារជា​ផ្នែក​មួយ​នៃ​កម្លាំង​ពលកម្ម ហើយ​ការ​លេង​កីឡា​បាល់ទាត់​នៅ​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ Feast Day ក៏​មាន​ការ​ធ្លាក់​ចុះ។ ក្មេងៗ​ដែល​រៀន​នៅ​តាម​សាលា​របស់​រដ្ឋ​បាន​រួច​ផុត​ពី​ការងារ​ពលកម្ម និង​បាន​ក្លាយ​ទៅ​ជា​អ្នក​ដែល​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​ប្រកួត​នេះ​ឡើង។
បាល់ទាត់​ត្រូវ​គេ​យក​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្ដា​សាលា​សាធារណៈ​ជា​ច្រើន​ នៅ​ប្រទេស​អង់គ្លេស ដើម្បី​ជា​មធ្យោបាយ​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា និង​ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​មាំមួន។ សាលា​និមួយៗ​ត្រូវ​កំណត់​ច្បាប់​ប្រកួត​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​សាលា​ខ្លះ​គាំទ្រ​ឲ្យ​ការ​ប្រកួត​នោះ​អាច​ប្រើ​ដៃ​បាន​ដូច​ជា​កីឡា Rugby នា​ពេល​បច្ចុប្បន្ន​អញ្ចឹង​ដែរ ឯ​សាលា​ខ្លះ​ទៀត​តម្រូវ​ឲ្យ​ទាត់​ ឬ​បណ្ដើរ​តែ​ប៉ុណ្ណោះ។ រហូត​មក​ដល់​ពាក់​កណ្ដាល​ឬ​ចុង​សតវត្ស​ទី ១៩ ទើប​ច្បាប់​វិន័យ​ប្រកួត​បាល់ទាត់​សម័យ​ទំនើប​ត្រូវ​បាន​បង្កើត​ឡើង ដែល​វា​បាន​ជួយ​កីឡា​ប្រភេទ​នេះ​កាន់​តែ​មាន​ភាព​រៀបរយ​ និង​មាន​ភាព​សុក្រឹត។
កីឡាបាល់ទាត់​ជា​ប្រភេទ​កីឡា​ដ៏​ពេញ​និយម​ទាំង​ការ​ទស្សនា​ និង​ការ​ចូល​រួម​ប្រកួត​ ហើយ​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​ចូលចិត្ត​លេង​នៅ​គ្រប់​ច្រកល្ហក​ពាស​ពេញ​ពិភពលោក ជាពិសេស​នៅ រី​ឯការ​ប្រកួត​បាល់ទាត់​ពិភពលោក​ក្លាយ​ជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ប្រចាំ​ទ្វីប​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។
​តំបន់​អឺរ៉ុប